Time Attendance Sheet Payroll Restaurant Management Inventory Management Hotel Management Travel & Tours Management Guest House Management Hospital Billing Management Dental Clinic System
Microsoft Windows Microsoft Office Aniti-Virus Software Applications
សេវាបម្រើ ២៤/៧

សេវាសាធារណ:
សេវាបម្រើធនាគារ 24h
ទូរគមនាគមន៍
កក់សំបុត្រឡានក្រុង
ទូរគមនាគមន៍
1)សេវាបម្រើ ២៤ម៉ោង ក្រុមហ៊ុនទូរស័ព្ទនៅប្រទេសកម្ពុជា
2)ក្រុមហ៊ុន BEELINE ប៊ីឡាញ
3)ក្រុមហ៊ុន Mobitel Cellcard
4)ក្រុមហ៊ុនមិត្តហ្វូន MetFone
5)ក្រុមហ៊ុន SMART Mobile

Next
ក្រុមហ៊ុន Mobitel Cellcard

អាស័យដ្ឋានក្រុងភ្នំពេញ #33, Preah Sihanouk Boulevard PO Box 2468, Phnom Penh
ទូរស័ព្ទ : 012 800 800
Fax: 012 801 801
Email: helpline@mobitel.com.kh

បញ្ចូលប្រាក់តាមកាត់កោស: *123*xxxxxxxxx# បញ្ជូន
សួរទឹកប្រាក់: #124# ហៅ

សេវាបម្រើ 24/7
លេខទួរស័ព្ទ : 012-999-712


ជំហានដំឡើង អ៊ីនធីណែត GPRS
Internet Access Point Name (APN): cellcard
Data bearer/connection type: GPRS
User name: mobitel
Password: mobitel
Authentication: normal
WAP/Proxy address: 203.144.95.100
Port: 8080 (8080 for http and 9201 for wap)

ការដាក់ប្រាក់ និង ដកប្រាក់

របៀបដាក់ប្រាក់

ជំហានទី 1: សូមអញ្ជើញទៅកាន់ភ្នាក់ងារផ្តល់សេវា Cellcard Cash ដែលនៅជិតលោកអ្នកបំផុត
ជំហានទី 2: ប្រាប់ភា្នក់ងារផ្តល់សេវា Cellcard Cash ពីចំនួនទឹកប្រាក់ ដែលលោកអ្នកចង់ដាក់ និងលេខទូរស័ព្ទរបស់លោកអ្នក ភ្នាក់ងារ Cellcard Cash នៅតាមសាខាលក់ទូរស័ព្ទ Cellcard អាចជួយដាក់ប្រាក់ ជូនលោក អ្នកបាន។ នៅពេលដាក់ប្រាក់

សូមលោកអ្នកប្រគល់សាច់ប្រាក់សុទ្ធទៅឲ្យភ្នាក់ងារ Cellcard Cash បន្ទាប់មក ភ្នាក់ងារនឹងវាយបញ្ចូលចំនួនទឹកប្រាក់ចូលទៅក្នុង គណនី Cellcard Cash របស់លោកអ្នក។ ក្រោយពេលការបញ្ចូលទឹកប្រាក់បានបញ្ចប់រួចរាល់ហើយ គណនី Cellcard Cash ថ្មី
របស់អ្នកនឹងបង្ហាញពីសមតុល្យទឹកប្រាក់នៅក្នុងគណនី ដែលលោកអ្នកបានដាក់។
បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ប្រាប់លោកអ្នក អំពីចំនួនទឹកប្រាក់ដែលលោកអ្នកបានដាក់ ថ្លៃសេវា និង សមតុល្យ ទឹកប្រាក់ក្នុងគណនី ។

ដកប្រាក់

មានវិធី 2 យ៉ាងក្នុងការដកប្រាក់ : វិធីទី 1 សម្រាប់អតិថិជន Cellcard និងវិធីទី 2 សម្រាប់អតិថិជនមិនប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ
Cellcard ។ សម្រាប់អតិថិជន Cellcard ទាំងអស់ អាចដកប្រាក់ពីគណនី Cellcard Cash របស់ខ្លួនជាប្រាក់សុទ្ធបាន។សម្រាប់អតិថិជន ដែលមិនបានប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Cellcard អាចដកប្រាក់បាន តាមរយៈប័ណ្ណទឹកប្រាក់ EVoucher
បន្ទាប់មកទើបប្តូរបានជាសាច់ប្រាក់សុទ្ធ។

A: វិធីដកប្រាក់សំរាប់អតិថិជន Cellcard
ជំហានទី 1: សូមអញ្ជើញទៅកាន់ភ្នាក់ងារផ្តល់សេវា Cellcard Cash ដែលនៅជិតលោកអ្នកបំផុត
ជំហានទី 2: ប្រាប់ភ្នាក់ងារផ្តល់សេវា Cellcard Cash ពីចំនួនទឹកប្រាក់ ដែលលោកអ្នកត្រូវដក និងលេខទូរស័ព្ទរបស់លោកអ្នក។
ភ្នាក់ងារ នឹងដកប្រាក់ជូនលោកអ្នកតាមរយៈទូរស័ព្ទរបស់គាត់។
ជំហានទី 3: បន្ទាប់មក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ជូនលោកអ្នកអំពីការដកប្រាក់ សូមវាយ #777*7# រួចចុចបញ្ជូន
ដើម្បីបញ្ជាក់ពីការដកប្រាក់
ជំហានទី 4: សូមចុច Reply បន្ទាប់មកវាយលេខ 1 ដើម្បីបន្តការដកប្រាក់ ឬ វាយលេខ 2 ដើម្បីបដិសេធការដកប្រាក់ រួចចុច Send
ជំហានទី 5: សូមចុច Reply ហើយវាយលេខកូដសម្ងាត់MPIN របស់អ្នក រួចចុច Send បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ ប្រាប់លោកអ្នក អំពីចំនួនទឹកប្រាក់ដែលលោកអ្នកបានដក ថ្លៃសេវា និងសមតុល្យទឹកប្រាក់ក្នុងគណនីក្រោយពេលដកប្រាក់។

B. វិធីដកប្រាក់សំរាប់អតិថិជន ដែលមិនប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Cellcard
ចំណាំ: សំរាប់អតិថិជន ដែលត្រូវការដកប្រាក់តាមរយៈប័ណ្ណទឹកប្រាក់ EVoucher ត្រូវមានអត្តសញ្ញាណប័ណ្ណនាំមកជាមួយ
ដើម្បីបញ្ជាក់ផ្ទៀងផ្ទាត់ពីការដកប្រាក់។
ជំហានទី 1: សូមអញ្ជើញទៅកាន់ភ្នាក់ងារ Cellcard Cash ដែលនៅជិតលោកអ្នកបំផុត
ជំហានទី 2: ប្រាប់ភ្នាក់ងារផ្តល់សេវា Cellcard Cash ពីចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវដក តាមរយៈប័ណ្ណទឹកប្រាក់ EVoucher
រួចហើយសូមបង្ហាញប័ណ្ណទឹកប្រាក់ EVoucher និងអត្តសញ្ញាណប័ណ្ណរបស់អ្នកទៅកាន់ ភ្នាក់ងារ Cellcard Cash
ភ្នាក់ងារ Cellcard Cash នឹងដកប្រាក់ជូនលោកអ្នក តាមរយៈទូរស័ព្ទរបស់គាត់ផ្ទាល់។ បន្ទាប់មក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ប្រាប់ ទៅកាន់អ្នកផ្ញើប័ណ្ណទឹកប្រាក់ EVoucher ជាដំណឹងថាប័ណ្ណទឹកប្រាក់EVoucher ដែលគាត់បានផ្ញើទៅនោះ ត្រូវបានដកប្រាក់រួចរាល់ ហើយ។
បន្ទាប់មក ភ្នាក់ងារ Cellcard Cash នឹងប្រគល់ប្រាក់ជូនលោកអ្នកទៅតាមចំនួនទឹកប្រាក់ ដែលបានបញ្ជាក់នៅលើប័ណ្ណទឹកប្រាក់
EVoucher ដោយកាត់ថ្លៃសេវាជាស្រេច។
ផ្ញើប្រាក់តាមសេវា Cellcard Cash

នៅពេលលោកអ្នកមានទឹកប្រាក់ក្នុងគណនី Cellcard Cash រួចហើយ លោកអ្នកអាចប្រើប្រាស់ទឹកប្រាក់ក្នុងគណនីរបស់លោកអ្នក
សំរាប់ប្រតិបិត្តិការណ៍ 3 យ៉ាងដូចជា៖ ការផ្ញើប្រាក់ទៅអ្នកណាម្នាក់នៅទូទាំងប្រទេស បង់ថ្លៃវិក័យប័ត្រផ្សេងៗ និងបញ្ចូលទឹកប្រាក់
Cellcard ។

A.ផ្ញើប្រាក់

ជាមួយសេវា Cellcard Cash លោកអ្នកអាចផ្ញើប្រាក់ទៅមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក បានយ៉ាងងាយស្រួល និងឆាប់រហ័សនៅ ទូទាំងប្រទេសកម្ពុជា។

A1. របៀបផ្ញើប្រាក់ទៅកាន់អតិថិជន Cellcard

•ជំហានទី 1: សូមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu (បញ្ជីរាយឈ្មោះសេវា សែលកាត ខាស់) បន្ទាប់មក សូមចុច Reply ។ សំរាប់សេវាផ្ញើប្រាក់ (Send Money) សូមវាយលេខ 2 រួចចុច Send
•ជំហានទី 2: បន្ទាប់មក សូមចុច Reply រួចវាយលេខទូរស័ព្ទ របស់អ្នកទទួលប្រាក់ រួចចុច Send
ឧៈ 012 XXX XXX
•ជំហានទី 3: បន្ទាប់មកចុច Reply វាយចំនួនទឹកប្រាក់ ដែលអ្នកចង់ផ្ញើ រួចចុច Send
ឧៈ 100
•ជំហានទី 4: បន្ទាប់មកចុច Reply រួចវាយលេខទូរស័ព្ទ របស់អ្នកទទួលប្រាក់សារជាថ្មីម្តងទៀត រួចចុច Send ។ ការវាយលេខ ទូរស័ព្ទសារជាថ្មី ម្តងទៀតនេះ គឺដើម្បីបញ្ជាក់ឲបានត្រឹមត្រូវពីការវាយ លេខទូរស័ព្ទនៅ ជំហានទី 2
•ជំហានទី 5: បន្ទាប់មក សូមវាយលេខកូដសម្ងាត់ MPIN របស់អ្នក រួចចុច Send បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារ បញ្ជាក់ប្រាប់លោកអ្នក អំពីចំនួនទឹកប្រាក់ដែលលោកអ្នកបានផ្ញើ ថ្លៃសេវា និង សមតុល្យទឹកប្រាក់ក្នុងគណនី។

A2. របៀបផ្ញើប្រាក់ទៅកាន់អតិថិជន ដែលមិនប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Cellcard

ចំណាំ: ការផ្ញើប្រាក់ទៅអតិថិជន ដែលមិនប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Cellcad លោកអ្នកចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណរបស់អ្នក ទទួលប្រាក់ និងទិញប័ណ្ណទឹកប្រាក់ EVoucher ជាមុនសិន នៅមុនពេលធ្វើការផ្ញើប្រាក់។
•ជំហានទី 1: សូមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu បន្ទាប់មក
សូមចុច Reply ។ សំរាប់សេវាទិញប័ណ្ណទឹកប្រាក់ EVoucher សូមវាយលេខ 3 រួចចុច Send
•ជាហានទី 2: បន្ទាប់មក សូមចុច Reply រួចវាយចំនួនទឹកប្រាក់ ដែលអ្នកចង់ផ្ញើ រួចចុច Send
ឧៈ 100
•ជំហានទី 3: បន្ទាប់មកចុច Reply រួចវាយលេខអត្តសញ្ញាណប័ណ្ណរបស់អ្នក ដែលត្រូវទទូលប្រាក់
រួចចុច Send
•ជំហានទី 4: បន្ទាប់មក សូមវាយលេខកូដសម្ងាត់ MPIN របស់អ្នក រួចចុច Send

បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ប្រាប់លោកអ្នក អំពីចំនួនទឹកប្រាក់ក្នុងប័ណ្ណ
EVoucher** ដែលលោកអ្នកបានផ្ញើ ថ្លៃសេវា និង សមតុល្យទឹកប្រាក់ក្នុងគណនី។

នៅពេលលោកអ្នកមានប័ណ្ណទឹកប្រាក់ EVouche លោកអ្នកអាចផ្ញើទឹកប្រាក់ EVoucher នោះ ទៅកាន់អតិថិជន ដែលមិនប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ Cellcard តាមរយៈសារ SMS។ រីឯអ្នកទទួល អាចបើកប្រាក់បានពីភ្នាក់ងារ Cellcard Cash នៅតាមសាខាលក់ទូរស័ព្ទ Cellcard ដែលមានផ្លាកសញ្ញាភ្នាក់ងារ Cellcard Cash ។ នៅពេលដកប្រាក់ពីប័ណ្ណទឹកប្រាក់ EVoucher
សូមអតិថិជនយក អត្តសញ្ញាណប័ណ្ណមកជាមួយផង ដើម្បីផ្ទៀងផ្ទាត់ពេលបើកប្រាក់ជាចាំបាច់។ ប័ណ្ណទឹកប្រាក់ EVoucher មាន សុពលភាពរយៈពេល 3ថ្ងៃ។

** ប័ណ្ណទឹកប្រាក់ EVoucher គឺជាប័ណ្ណបញ្ជាក់ពីការផ្ទេរប្រាក់។ នៅលើប័ណ្ណនោះមានលេខកូដចំនួន 12 ខ្ទង់ ដែលគេហៅថា លេខ កូដប័ណ្ណ និងព័ត៌មានលំអិតអំពីចំនួនទឹកប្រាក់ ព្រមទាំងលេខអត្តសញ្ញាប័ណ្ណរបស់អ្នកទទួលប្រាក់យ៉ាងច្បាស់លាស់។
B. បញ្ជូលទឹកប្រាក់ Cellcard
លោកអ្នកលែងបារម្ភអំពីការបញ្ចូលទឹកប្រាក់ Cellcard នៅខាងក្រៅទៀតហើយ ព្រោះថាឥឡូវនេះ អ្នកអាចបញ្ចូលទឹកប្រាក់ Cellcard តាមរយៈសេវា Cellcard Cash លើទូរស័ព្ទដៃរបស់លោកអ្នក បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា បានយ៉ាងងាយស្រួលបំផុត។

របៀបបញ្ចូលទឹកប្រាក់ Cellcard

•ជំហានទី 1: សូមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu បន្ទាប់មក
សូមចុច Reply ។ សំរាប់សេវាបញ្ចូលទឹកប្រាក់ Cellcard (Airtime Top-Up) សូមវាយលេខ 4
រួចចុច Send
•ជំហានទី 2: បន្ទាប់មក សូមចុច Reply រួចវាយចំនួនទឹកប្រាក់ ដែលអ្នកត្រូវការបញ្ចូល រួចចុច Send
។ បញ្ចូលទឹកប្រាក់តាមរយៈ Cellcard Cash តិចបំផុតចាប់ពី 0.25 ដុល្លារ និងច្រើនបំផុត 100
ដុល្លារ
ឧៈ 5

•ជំហានទី 3: បន្ទាប់មកចុច Reply រួចវាយលេខទូរស័ព្ទ ហើយចុច Send ។ ជាមួយសេវា Cellcard
Cash លោកអ្នកអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទខ្លួនឯងក៏បាន ឬ
បញ្ចូលទឹកប្រាក់ឲទៅលេខទូរស័ព្ទអ្នកណាម្នាក់ទៀតក៏បាន
ឧៈ 012 XXX XXX
•ជំហានទី 4: បន្ទាប់មក សូមចុច Reply រួចវាយលេខទូរស័ព្ទសារជាថ្មីម្តងទៀត ហើយ ចុច Send ។
ការវាយលេខទូរស័ព្ទសារជាថ្មីម្តងទៀតនេះ គឺដើម្បីបញ្ជាក់ឲបានត្រឹមត្រូវពីការ វាយទូរស័ព្ទនៅជំហានទី 3
ឧៈ 012 XXX XXX
•ជំហានទី 5: បន្ទាប់មក សូមចុច Reply វាយលេខកូដសម្ងាត់ MPIN របស់អ្នក រួចចុច Send
បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ប្រាប់លោអ្នក អំពីចំនួនទឹកប្រាក់ Cellcard
ដែលលោកអ្នកបានបញ្ចូល ថ្លៃសេវា និងសមតុល្យទឹកប្រាក់។

ក្រុមហ៊ុន ក៏ផ្ញើសារបញ្ជាក់ប្រាប់បន្ថែម អំពីព័ត៌មានលំអិតផ្សេងៗដូចជា ៖ ទឹកប្រាក់សរុប Cellcard
និងរយៈពេលផុតកំណត់ការប្រើប្រាស់។
C.បង់ថ្លៃវិក័យប័ត្រ
មិនបាច់រង់ចាំ មិនបាច់តម្រង់ជួរ មិនចំណាយពេលវេលា ! លោអ្នកអាចបង់ថ្លៃវិក័យប័ត្ររបស់អ្នកបានភ្លាមៗ ពីគេហដ្ឋាន ឬ ពីកន្លែង ផ្សេងទៀតបានយ៉ាងងាយស្រួល។ របៀបបង់ថ្លៃវិក័យប័ត្រ

C1. បង់ថ្លៃវិក័យប័ត្រអគ្គីសនី

•ជំហានទី 1: សូមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu ។ សូមចុច
Reply រួចវាយលេខ 5 ហើយចុច Send សំរាប់សេវាបង់ថ្លៃវិក័យប័ត្រ

លោកអ្នកអាចបង់ថ្លៃវិក័យប័ត្រតាមរយៈ Cellcard Cash មានដូចខាងក្រោម ៖
លេខកូដ វិក័យប័ត្រ
1. អគ្គីសនីកម្ពុជា EDC
2. ក្រុមហ៊ុនអីនុនធើណិត EZECOM
3. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ PPWSA

•ជំហានទី 2: សូមចុច Reply រួចវាយលេខ 1 សំរាប់ការបង់ថ្លៃវិក័យប័ត្រអគ្គីសនី EDC រួចចុច Send
បព្ជាក់ : ការបង់វិក័យប័ត្រអគ្គីសនីកម្ពុជា EDC តាមរយៈសេវា Cellcard Cash បានតែនៅក្នុងទីក្រុង ភ្នំពេញ និងខេត្តកណ្តាល តែប៉ុណ្ណោះ ។ រាល់ការបង់ថ្លៃវិក័យប័ត្រអគ្គីសនីតាមរយៈសេវា Cellcard Cash ត្រូវបង់ឱ្យបាន 2 ថ្ងៃ
មុនថ្ងៃផុតកំណត់នៃការបង់វិក័យប័ត្ររបស់លោកអ្នក។
•ជំហានទី 3: លោកអ្នក នឹងទទួលបានសារបញ្ជាក់អត្រាប្តូរប្រាក់ ពីប្រាក់រៀលទៅ ប្រាក់ទៅប្រាក់ដុល្លារនាពេលបច្ចុប្បន្ន នៅរាល់ពេលលោកអ្នកបង់ថ្លៃវិក័យប័ត្រជាប្រាក់រៀល ( សំរាប់អគ្គីសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ) ។ សូមវាយលេខ 1 រួចចុច Send ប្រសិនបើលោកអ្នកយល់ព្រម
•ជំហានទី 4: ចុច Reply រួចវាយលេខកូដអតិថិជន នៅលើវិក័យប័ត្រ ហើយចុច Send
ឧៈ XXXX-XXXX-XX
•ជំហានទី 5: ចុច Reply រួចវាយចំនួនទឹកប្រាក់ដែលត្រូវការបង់ ហើយចុច Send
ឧៈ 100000
•ជំហានទី 6: ចុច Reply រួចវាយលេខកូដសម្ងាត់ MPIN របស់អ្នក រួចចុច Send បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារ បញ្ជាក់ប្រាប់លោអ្នក អំពីចំនួនទឹកប្រាក់ដែលលោកអ្នកបានបង់ ថ្លៃសេវា និងសមតុល្យទឹកប្រាក់ក្នុងគណនី។

C2. បង់ថ្លៃវិក័យប័ត្រអ៊ីនធើណិត EZECOM

•ជំហានទី 1 : សូមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu ។ សូមចុច Reply រួចវាយលេខ 5 ហើយចុច Send សំរាប់សេវាបង់ថ្លៃវិក័យប័ត្រ លោកអ្នកអាចបង់ថ្លៃវិក័យប័ត្រតាមរយៈ Cellcard Cash មានដូចខាងក្រោម ៖
លេខកូដ វិក័យប័ត្រ
1. អគ្គីសនីកម្ពុជា EDC
2. ក្រុមហ៊ុនអីនុធើណិត EZECOM
3. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ PPWSA

•ជំហានទី 2: សូមចុច Reply រួចវាយលេខ 2 សំរាប់ការបង់ថ្លៃវិក័យប័ត្រអ៊ីនធើណិត EZECOM រួចចុច Send រាល់ការបង់ថ្លៃ វិក័យប័ត្រអ៊ីនធើណិត EZECOM តាមរយៈសេវា Cellcard Cash ត្រូវបង់ឱ្យបាន 2 ថ្ងៃ មុនថ្ងៃផុតកំណត់នៃការបង់វិក័យប័ត្រ របស់លោកអ្នក។
•ជំហានទី 3: ចុច Reply រួចវាយលេខកូដអតិថិជន នៅលើវិក័យប័ត្រ ហើយចុច Send
ឧៈ XXXX-XXXX-XX
•ជំហានទី 4: ចុច Reply រួចវាយចំនួនទឹកប្រាក់ដែលត្រូវការបង់ ហើយចុច Send
ឧៈ 50
•ជំហានទី 5: ចុច Reply រួចវាយលេខកូដសម្ងាត់ MPIN របស់អ្នក រួចចុច Send បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ ប្រាប់លោអ្នក អំពីចំនួនទឹកប្រាក់ដែលលោកអ្នកបានបង់ ថ្លៃសេវា និងសមតុល្យទឹកប្រាក់ក្នុងគណនី។
C3. បង់ថ្លៃវិក័យប័ត្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
•ជំហានទី 6 : សូមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu ។ សូមចុច Reply រួចវាយលេខ 5 ហើយចុច Send សំរាប់សេវាបង់ថ្លៃវិក័យប័ត្រ លោកអ្នកអាចបង់ថ្លៃវិក័យប័ត្រតាមរយៈ Cellcard Cash មានដូចខាងក្រោម ៖

លេខកូដ វិក័យប័ត្រ

1. អគ្គីសនីកម្ពុជា EDC
2. ក្រុមហ៊ុនអីនុធើណិត EZECOM
3. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ PPWSA
•ជំហានទី 2: សូមចុច Reply រួចវាយលេខ 3 សំរាប់ការបង់ថ្លៃវិក័យប័ត្ររដ្ឋាករទឹក រួចចុច Send
បព្ជាក់ : ការបង់វិក័យប័ត្ររដ្ឋាករទឹក តាមរយៈសេវា Cellcard Cash បានតែនៅក្នុងទីក្រុង ភ្នំពេញ និងខេត្តកណ្តាល តែប៉ុណ្ណោះ ។ រាល់ការបង់ថ្លៃវិក័យប័ត្រអគ្គីសនីតាមរយៈសេវា Cellcard Cash ត្រូវបង់ឱ្យបាន 2 ថ្ងៃ មុនថ្ងៃផុតកំណត់នៃការ បង់វិក័យប័ត ហើយក្នុងអំឡុងម៉ោង 12 យប់ ដល់ ម៉ោង 5 ជារៀងរាល់ថ្ងៃ។
•ជំហានទី 3: លោកអ្នក នឹងទទួលបានសារបញ្ជាក់អត្រាប្តូរប្រាក់ ពីប្រាក់រៀលទៅ ប្រាក់ទៅប្រាក់ដុល្លារនាពេលបច្ចុប្បន្ន នៅរាល់ពេលលោកអ្នកបង់ថ្លៃវិក័យប័ត្រជាប្រាក់រៀល ( សំរាប់អគ្គីសនីកម្ពុជា EDC និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ) ។ សូមវាយលេខ 1 រួចចុច Send ប្រសិនបើលោកអ្នកយល់ព្រម
•ជំហានទី 4: ចុច Reply រួចវាយលេខកូដអតិថិជន នៅលើវិក័យប័ត្រ ហើយចុច Send
ឧៈ PPWSAXXXXXXXXXX
•ជំហានទី 5: ចុច Reply រួចវាយលេខកូដសម្ងាត់ MPIN ⁣របស់អ្នក រួចចុច Send
•ជំហានទី 6: ក្រុមហ៊ុន នឹងផ្ញើសារបញ្ជាក់អំពីព័ត៌មានលំអិតនៅលើវិក័យប័ត្ររបស់លោកអ្នក។
សូមវាយ #777*7# រួចចុច Send ដើម្បីបញ្ជាក់អំពីព័ត៌មាន ដែលអ្នកបានទទួល ។
•ជំហានទី 7: សូមចុច Reply រួចវាយលេខ1 រួចចុច Send
ដើម្បីបញ្ជាក់ថាអ្នកឯកភាពចំពោះការបង់វិក័យប័ត្រ
•ជំហានទី 8: បន្ទាប់ សូមវាយលេខកូដសម្ងាត់ MPIN របស់អ្នក រួចចុច Send
បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ប្រាប់លោអ្នក អំពីចំនួនទឹកប្រាក់ដែលលោកអ្នកបានបង់
ថ្លៃសេវា និងសមតុល្យទឹកប្រាក់ក្នុងគណនី។
ការគ្រប់គ្រងគណនី
លោកអ្នក អាចគ្រប់គ្រងគណនី របស់លោកអ្នកបានគ្រប់យ៉ាង ដើម្បីសុវត្ថិភាព និងភាពងាយស្រួល។

របៀបផ្លាស់ប្តូរលេខកូដសម្ងាត់ MPIN

ជំហានទី 1: សូមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu បន្ទាប់មក សូមចុច Reply ។ សំរាប់សេវាគ្រប់គ្រង គណនី (Account Management) សូមវាយលេខ 1 រួចចុច Send
ជំហានទី 2: បន្ទាប់មក សូមចុច Reply ។ សំរាប់សេវាផ្លាស់ប្តូរលេខកូដសម្ងាត់់ (Change MPIN) សូមវាយលេខ 1 រួចចុច Send
ជំហានទី 3: សូមចុច Replay រួចវាយលេខកូដសម្ងាត់ MPIN បច្ចុប្បន្នរបស់លោកអ្នក រួចចុច Send

ជំហានទី 4: សូមចុច Replay រួចវាយលេខកូដសម្ងាត់ MPIN ថ្មី របស់លោកអ្នក រួចចុច Send
ជំហានទី 5: សួមវាយបញ្ជាក់លេខកូដសម្ងាត់ MPIN ថ្មី របស់លោកអ្នកសារជាថ្មីម្តងទៀត បន្ទាប់មក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ប្រាប់ អំពីការផ្លាស់ប្តូរលេខកូដសម្ងាត់ថ្មីរបស់លោកអ្នក។

របៀបឆែកមើលសមតុល្យទឹកប្រាក់

ជំហានទី 1: សូមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu Reply បន្ទាប់មក សូមចុច Reply ។
សំរាប់សេវាគ្រប់គ្រងគណនី (Account Management) សួមវាយលេខ 1 រួចចុច Send
ជំហានទី 2: បន្ទាប់មក សូមចុច Reply ។ សំរាប់សេវាឆែកមើលសមតុល្យទឹកប្រាក់ (Balance Enquiry) សូមវាយលេខ 2 រួចចុច Send
ជំហានទី 3: សូមចុច Reply រួចវាយលេខកូដសម្ងាត់ MPIN របស់អ្នក រួចចុច Send
បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ប្រាប់ អំពីសមតុល្យទឹកប្រាក់នៅសល់។

របៀបឆែកមើលប្រតិបត្តិការចុងក្រោយ

ជំហានទី 1: សួមវាយ #777# រួចចុចបញ្ជូន ដើម្បីចូលទៅកាន់ Cellcard Cash Menu បន្ទាប់មក សូមចុច Reply ។
សំរាប់សេវាគ្រប់គ្រង់គណនី (Account Management) សូមវាយលេខ 1 រួចចុច Send
ជំហានទី 2: បន្ទាប់មក សូមចុច Reply ។ សំរាប់សេវាឆែកមើលប្រតិបត្តិការ 5 ដងចុងក្រោយ សូមវាយលេខ 3 រួចចុច Send
ជំហានទី 3: បន្ទាប់មក សូមចុច Reply រួចវាយលេខកូដសម្ងាត់ MPIN របស់អ្នករួចចុច Send បន្តិចក្រោយមក ក្រុមហ៊ុននឹងផ្ញើសារ បញ្ជាក់ប្រាប់លោកអ្នក អំពីព័ត៌មាននៃប្រតិបត្តិការ 5 ដងចុងក្រោយ។
សំរាប់ការប្រើប្រាស់ជាភាសាខ្មែរ សូមវាយលេខ 777
ព័ត៌មានលំអីតផ្សេងៗ សូមលោកអ្នកអញ្ជើញទៅកាន់សាខាលក់ និងបំរើសេវាអតិថិជន Cellcard ឬ សូមទំនាក់ទំនងមកកាន់ផ្នែកបំរើ សេវាអតិថិជន 812 (តំលៃ សេន សំរាប់ការហៅចូលមួយលើក)