សំឡេងប្រជាធិបតេយ្យ

ព័ត៌មាន

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​​ក្នុង​​ខេត្ត​​រតនគិរី​ បាន​​៥​ករណី​ក្នុង​រយៈពេល​៦​ខែ​

បោះពុម្ព

​ដោយ កែវ រតនៈ និងស៊ុនណារិន ថ្ងៃព្រហស្បតិ៍ ទី20 មិថុនា ឆ្នាំ2013 ម៉ោង17:01

ratanakiri-meeting-about-drug-ratanahសមត្ថកិច្ច​ខេត្ត​រតនគិរី ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ក្នុង​ខេត្ត​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៣ មាន​ចំនួន​៥​ករណី ដែល​តិចជាង​មួយ​ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១២​។​

​ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក រ៉ា​យ រៃ បានឲ្យ​ដឹង​ក្នុង​ការប្រារព្ធទិវា​អន្តរជាតិ​ប្រ​យុទ្ធ​ប្រ​ឆាំង​​គ្រឿងញៀន​នៅ​មន្ទីរ​វប្បធម៌ ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​​នេះថា ក្នុងចំនោម​៥​ករណី​នៃ​ការបង្ក្រាប​គ្រឿងញៀន សមត្ថកិច្ច​ខេត្ត​បាន​រឹបអូស​បាន​ថ្នាំ​ប្រភេទ​យ៉ាម៉ា​ចំនួន​ ១០៨៧​គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ឬ​ថ្នាំ​ទឹកកក ​ចំនួន៦៦​ថង​តូច​ និង​វត្ថុតាង​មួយចំនួនទៀត​។ លោក​បន្តថា ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​មាន​ចំនួន​៩​រូប ស្រី​២​រូប ៖

 
 

អ្នក​តំណាង​រាស្ត្រ​​បក្ស​ប្រ​ឆាំង​​៖ រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​​​លែង​​​​មាន​​​ភាព​​ស្រប​​ច្បាប់​​ទៀត​ហើយ​

បោះពុម្ព

​ដោយ សុទ្ធ គឹមសឿន និងនួន បូរិន ថ្ងៃព្រហស្បតិ៍ ទី20 មិថុនា ឆ្នាំ2013 ម៉ោង16:18

​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ប្រកាសប្រាប់​ស្ថានទូត​ស្ថាន​បេសកកម្ម​បរទេស ​និង​ម្ចាស់ជំនួយ​ពហុភាគី​ ដែល​មាន​នៅក្នុង​ និង​ក្រៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ថា រាជរដ្ឋាភិបាល​កម្ពុជា​លែងមាន​សុពលភាព​ស្របច្បាប់​ទៀត​ហើយ ​គឺ​ចាប់ពី​ថ្ងៃ​ទី៥​ ខែមិថុនា​តទៅ។​

​នៅក្នុង​លិខិត​ផ្សព្វផ្សាយ​ទៅ​ស្ថាន​បេសកម្ម​នៅ​កម្ពុជា​ និង​នៅ​បរទេស ដែល​សំឡេង​ប្រជាធិបតេយ្យ ទទួលបាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​លើកឡើងថា ដោយ​អនុ​លោម​តាម​ម​ត្រា៧៦នៃ​រដ្ឋ​ធម្មនុញ្ញ​ បាន​ចែង​ថា ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​ស្រប​ច្បាប់​ទៅ​បាន​លុះត្រាតែ​សភា​ត្រូវបាន​បង្កើតឡើង​ ដោយ​យ៉ាងហោចណាស់១២០​តំ​ណាង​​រាស្ត្រ​​ដែល​ជាប់​បោះឆ្នោត​។

 
 

CCIM នឹង​រៀបចំ​សន្និសីទ​ស្តីពី​ការស្នើសុំ​ របស់​ពលរដ្ឋ​មុន​ការបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥

បោះពុម្ព

​ដោយ ដួង សុខា​ ថ្ងៃព្រហស្បតិ៍ ទី20 មិថុនា ឆ្នាំ2013 ម៉ោង16:17

មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ឋ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ដោយ​បាន​ទទួល​ការគាំទ្រ​ផ្នែក​ថវិកា​ពី​ទីភ្នាក់ងារ​ សហប្រតិបត្តិ​ការ​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ របស់​ស៊ុយអែត ​(SIDA) នឹង​រៀបចំ​សន្និសីទ​ស្តីពី​ការស្នើសុំ​ របស់​ប្រជាពលរដ្ឋ​មុន​ការបោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មិថុនា​នេះ នៅ​សណ្ឋាគារ និង​វីឡាអ៊ី​ម​ភើ​រៀល នា​ទីក្រុង​ភ្នំពេញ​។

​សេចក្តីប្រកាស​ព័ត៌មាន​រួម ​របស់​មជ្ឈមណ្ឌល​កម្ពុ​ជា​ ដើម្បី​ប្រព័ន្ឋ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស៊ុយអែត ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យដឹងថា សន្និសីទ​នេះ​ នឹង​លើកយក​មក​បង្ហាញ​នូវ​សំណូមពរ និង​អនុសាសន៍​មួយចំនួន​ដើម្បី​ផ្តល់​ជូន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្រោយពី​ការលើកឡើង​ របស់​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​កម្រិតសហគមន៍​ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្តតាកែវ និង​ខេត្ត​កណ្តាល​។

 
 

សង្គម​ស៊ីវិល បារម្ភ​ពី​ការប្រើ​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​

បោះពុម្ព

​ដោយ បូ សាវី និង អ៊ឹង ប៊ុនថន ថ្ងៃព្រហស្បតិ៍ ទី20 មិថុនា ឆ្នាំ2013 ម៉ោង15:35

sr-ngo-said-about-drunk-savyអ្នកជំនាញ​ផ្នែក​គ្រឿង​ស្រវឹង ព្រះសង្ឃ ប្រជា​ពលរដ្ឋ និង​តំណាង​អង្គ​ការ​​​នានា ជាង​៦០​នាក់ នៅ​ខេត្ដ​សៀមរាប​ បារម្ភ​ពី​ការ​ប្រើ​​ប្រាស់​​គ្រឿង​​​ស្រវឹង នៅ​​ថ្ងៃ​​បោះ​ឆ្នោត​ជ្រើស​​​តាំង​​តំណាងរាស្ដ្រ​អាណត្ដិទី​៥ ថ្ងៃ​ទី​​​២៨​ ខែកក្កដា ​ឆ្នាំ​២០១៣​ខាងមុខនេះ​។​

​ក្ដីបារម្ភ​នេះ កើតឡើង​នៅក្នុង​សិក្ខាសាលា​មួយ​នៅ​ខេត្ដ​សៀមរាប ស្ដីពី "គ្រឿង​ស្រវឹង និង​ការបោះឆ្នោត" ដែល​រៀបចំ​ដោយ​មជ្ឈ​មណ្ឌល​ប្រជា​​ពលរដ្ឋ ដើម្បី​អភិវឌ្ឍ​ន៍ និង​​សន្ដិភាព(​ហៅ​កាត់​ថា PDP) នៅ​ព្រឹក​ថ្ងៃ​​​សុក្រ ទី​២០ ​ខែ​មិនថុ​នា ឆ្នាំ​២០១៣​នេះ ។​