វិទ្យុបារាំង RFI

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
25/05/2013 - កម្ពុជា

អ្នកការសែត​មិនគួរសួរ​អ្នកបោះឆ្នោត​ថា បោះឆ្នោត​អោយ​គណបក្ស​ណា​ឡើយ

នៅ​ក្នុង​ខណៈពេល​ដែល​​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​កាន់​តែ​ខិត​ចូល​ជិត​មក​ដល់ ការ​ចរាចរណ៍​ព័ត៌មាន​កាន់​តែ​មាន​សារៈសំខាន់​ឡើង។ ការ​ទទួល​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ មិនលម្អៀង គឺ​ជា​រឿង​ចាំបាច់​សម្រាប់​អ្នកបោះឆ្នោត។ ចំពោះ​អ្នកកាសែត​វិញ ពួក​គេ​មិនត្រូវ​សួរ​អ្នកបោះឆ្នោត​ថា ​បោះឆ្នោត​អោយ​គណបក្ស​ណា​នោះ​ឡើយ។

លោក ​សូយ៉ា​ ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា
25/05/2013 - កម្ពុជា

លោកស៊ូបែឌី​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ភាពធូរស្រាល​ជាង​មុន

បេសកកម្ម​មួយ​សប្តាហ៍​របស់លោក សុរិយា ប្រាសាទ ស៊ូ​បែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បានបញ្ចប់​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ទស្សនកិច្ច​លើក​នេះ​ហាក់​បានបញ្ចប់​ទៅដោយ​ភាព​ធូរស្រាល​ជាង​លើកមុនៗ។ ដោយ​​លោក​​ស៊ូ​បែ​ឌី​បាន​លើក​ឡើង​អំពី​លទ្ធផល​ជា​វិជ្ជមាន​ជាច្រើន​នៅក្នុង​ជំនួប​រវាង​រូបលោក​ជាមួយ​មន្ត្រី​រដ្ឋាភិបាល។

តម្លៃ​នៃ​អ្នកសង្កេតការណ៍អន្តរជាតិ​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា
25/05/2013 - ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

តម្លៃ​នៃ​អ្នកសង្កេតការណ៍អន្តរជាតិ​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ផ្តើម​អញ្ជើញ​អ្នកសង្កេតការណ៍​មកពី​បណ្តា​ប្រទេស​អាស៊ាន​ឲ្យ​មក​ត្រួតពិនិត្យ​ការបោះឆ្នោត​ជ្រើសរើស​ម​សា​ជិ​ក​សភា​នៅ​ថ្ងៃទី២៨ ខែ​ក្កដា​ខាងមុខ។ ការអញ្ជើញ​អ្នកសង្កេតការណ៍​អន្តរជាតិ​ឲ្យ​មក​ចូលរួម​តាមដាន​ការ​បោះឆ្នោត​​បានធ្វើ​ឡើងខ​ណៈ​ដែល​ចំនួន​អ្នកសង្កេតការណ៍​អន្តរជាតិ​ត្រូវគេ​រំពឹងថា នឹង​ថយចុះ​យ៉ាងច្រើន​បើ​ធៀប​នឹង​ការបោះឆ្នោតមុន។

លោកឱម យ៉ិនទៀង៖« របាយការណ៍​របស់​លោក​ស៊ូបេឌី គឺ​ជា​ព្រួញ​បាញ់​មក​លើ​តែ​រដ្ឋាភិបាល »
25/05/2013 - ភ្ញៀវប្រចាំសប្តាហ៍

លោកឱម យ៉ិនទៀង៖« របាយការណ៍​របស់​លោក​ស៊ូបេឌី គឺ​ជា​ព្រួញ​បាញ់​មក​លើ​តែ​រដ្ឋាភិបាល »

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី២៥ ខែ​ឧសភា​​នេះ គឺ​លោក​ឱម យិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ និង​ជា​ប្រធាន​គណៈកម្មការសិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​ឱម យិនទៀង​បាន​បញ្ជាក់​ថា ជំនួប​ជាមួយ​លោក​សុរិយា ស៊ូបេឌី អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ជំនួប​មួយ​មាន​លក្ខណៈ​ស្និទ្ធិស្នាល និង​និយាយ​ត្រង់ទៅ ត្រង់​មក។

ការត្រៀមខ្លួន​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោតជាតិ​ខែ​កក្កដា
25/05/2013 - បទយកការណ៍

ការត្រៀមខ្លួន​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោតជាតិ​ខែ​កក្កដា

គណបក្សនយោបាយ​ទាំង ៨ ដែល​បាន​ចុះ​ឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា នៅ​ពេល​នេះ បាន​ចាប់​ផ្សព្វផ្សាយ​ពី​លំដាប់​លេខរៀង​របស់​គណបក្ស​និមួយៗ នៅ​លើ​សន្លឹកឆ្នោត​ប្រាប់​ដល់​សកម្មជន​អ្នកគាំទ្រ នៅ​តាម​វេទិកា​ជួបជុំ​ផ្សេងៗ​គ្នា។

បុរស​ក្នុង​ក្រុង​ភ្នំពេញ​ផ្ទៀងឈ្មោះ​របស់ខ្លួន នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត
24/05/2013 - កម្ពុជា

គ.ជ.ប​រៀបចំ​អញ្ជើញ​អ្នកសង្កេតការណ៍​អាស៊ាន​សម្រាប់​ពេល​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប កំពុង​រៀបចំ​អញ្ជើញ​អ្នកសង្កេតការណ៍​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ ដើម្បី​ពួកគេ​អាច​តាមដាន​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​អញ្ជើញ​អ្នកសង្កេតការណ៍​មក​ពី​ប្រទេស​អាស៊ានអោយ​ចូលរួម​សង្កេត​ការណ៍​នៅ​ក្នុង​ការ​បោះឆ្នោត។ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី​៥​ត្រូវបាន​ប្រើ​ថវិកា​ប្រមាណ​២១​លាន​ដុល្លារ។

មន្រ្តី​គជប​បង្ហាញ​ថា គណបក្ស​ប្រជាជន​បាន​ទទួល​លេខរៀង​ទី ៤​លើ​សន្លឹកបោះឆ្នោត
24/05/2013 - កម្ពុជា

បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ផ្តើម​ឃោសនា​ពី​លេខរៀង លើ​សន្លឹក​ឆ្នោត

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤​ឧសភា​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចាប់​ផ្តើម​ឃោសនា​អំពី​លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុក​លេខ​រៀង​ទី​៤ ជា​លេខ​មានសំណាង ហើយ​នឹង​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ឈ្នះ​ការ​បោះឆ្នោត ដូច​អាណត្តិ​ទី​៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ស្ថិតនៅ​លេខ​រៀង​ទី​៤ លើ​សន្លឹក​ឆ្នោត​ដូចគ្នា។

គណបក្ស​នយោបាយ​អួតអាង​ពី​លេខ​រៀង​ក្នុង​បញ្ជី​សន្លឹក​បោះឆ្នោត
24/05/2013 - បទយកការណ៍

គណបក្ស​នយោបាយ​អួតអាង​ពី​លេខ​រៀង​ក្នុង​បញ្ជី​សន្លឹក​បោះឆ្នោត


នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ឧសភា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​​រៀបចំ​ពិធី​ចាប់​ឆ្នោត ​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស​នយោបាយ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ ថ្ងៃ​ទី​២៨​កក្កដា ​ខាងមុខ ដោយមាន​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ យាង​ចាប់សន្លឹកឆ្នោត។ 

លោកអ៊ឹម សួស្តី​(ស្តាំ)ប្រធាន​គជប​នៅកម្ពុជា
23/05/2013 - កម្ពុជា

គ.ជ.ប​អំពាវនាវ​អោយ​អ្នកមាន​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​អំពី​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅកាត់ថា គ.ជ.ប បាន​អំពាវនាវ​ជា​សាធារណៈ​អោយ​ពលរដ្ឋ​អ្នកមាន​គណនី​បណ្តាញ​សង្គម​នានា​នៅតាម​ប្រព័ន្ធ​អ៊ីថឺនែត ជួយ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ត្រឹមត្រូវ​ស្តី​អំពី​ការបោះឆ្នោត​ខាង​មុខ។

គជប​បង្ហាញ​លេខរៀង​ឈ្មោះ​គណបក្ស​សម្រាប់​ការបោះឆ្នោត​នៅខែ​កក្កដា​២០១៣
23/05/2013 - កម្ពុជា

គ.ជ.ប.ចាប់ឆ្នោត​កំណត់លំ​ដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស នៅ​លើ​សន្លឹក​បោះ​ឆ្នោត

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប. បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស​នយោបាយ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៨​កក្កដា។ ពិធី​ចាប់ឆ្នោត​នោះ ធ្វើឡើង​ដោយ​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ គឺ​សម្តេច​សង្ឃ ទេព វង្ស និង​សម្តេច​សង្ឃ បួរ គ្រី។