វិទ្យុអាស៊ីសេរី RFA

២១-តុលា-២០១២៖ ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​គេ​ដាក់​តាំង​នៅ​ខាង​មុខ​ខ្លោងទ្វារ​វត្ត​ប៉ាហ៊ី ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។

ពលរដ្ឋ​នៅ​តែ​ចងចាំ​ស្នាព្រះហស្ត ព្រះបរម​រតនកោដ្ឋ សម្ដេច​ព្រះ នរោត្ដម សីហនុ

ពលរដ្ឋនៅតែចងចាំ​ស្នាព្រះ​ហស្ត​របស់​សម្តេចព្រះនរោត្ត​ម សីហនុ ព្រះបរម​រតនកោដ្ឋ​ដដែល បើ​ទោះ​ជា​ពេល​នេះ ព្រះអង្គ​បាន​ចាក​ឆ្ងាយ​មិន​ត្រឡប់​វិញ អស់​រយៈ​ពេល ៦ឆ្នាំទៅហើយក្តី។

មេធាវី ផែង ហេង ៦២២

មេធាវី​សង្ឃឹម​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​អាច​បញ្ចប់​នីតិវិធី​ស៊ើបសួរ លោក កឹម សុខា នៅ​ពេល​ឆាប់ៗ នេះ

អ្នក​វិភាគ​ថា របប​ក្រុង​ភ្នំពេញ នឹង​អាច​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ ហើយ​ឈប់​លេង​ល្ខោន​មួយ​នេះ ព្រោះ​មិន​អាច​បោក​ប្រាស់​ពលរដ្ឋ និង​សហគមន៍​អន្ដរជាតិ​បាន។

ហៃ វណ្ណា ៦២២

បទ​សម្ភាសន៍​ជុំវិញ​ខ្សែ​អាត់​សំឡេង​ស្ដីពី​ផែនការ​សម្លាប់​សកម្មជន​ប្រឆាំង​នៅ​ក្រៅ​ប្រទេស

វាគ្មិន៖ លោក ហៃ វណ្ណា តំណាងពលករ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ជប៉ុន ​ដែល​បាន​ប្រកាស​ដាក់​ពាក្យ​ប្តឹង​អំពី​ខ្សែ​អាត់​សំឡេង​ ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

 ហ៊ាង ឫទ្ធី ៦២០

អ្នក​ច្បាប់​ថា របប​លោក ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​លើ​សារ​សំឡេង​បែក​ធ្លាយ ដែល​គេ​សង្ស័យ​ថា របស់លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និយាយ​​ពី​​ផែនការ​​សម្លាប់​​មនុស្ស

អ្នកច្បាប់​អះអាង​ថា សារ​បែក​ធ្លាយ​និយាយ​ពី​ផែនការ​ធ្វើ​បាប​ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នេះ គឺ​ជា​ការ​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន។

រណ្ដៅ​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ៦២២

អ្នក​ភូមិ​នៅ​មណ្ឌលគិរី​ទទូច​ឲ្យ​ក្រុមហ៊ុន​រ៉ែ​មាស​ចិន​បញ្ឈប់​បង្ហូរ​សារធាតុ​ពុល​ចូល​ទឹកអូរ​ធម្មជាតិ

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ក្នុង​ភូមិ​ចំនួន ៣ ក្នុង​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បាន​នាំ​គ្នា​ផ្តិត​មេដៃ ដាក់​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ចិន ឲ្យ​បញ្ឈប់​បង្ហូរ​សារធាតុពុល ចូល​ទឹកអូរ​ធម្មជាតិ ដែល​ពួកគេ​ប្រើប្រាស់ បង្ក​ឲ្យ​សត្វ​ពាហនៈ​អ្នកស្រុក​ងាប់​រាប់​រយ​ក្បាល​ជា​បន្តបន្ទាប់។ អ្នកភូមិ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​ទទួលខុសត្រូវ ពី​ផល​ប៉ះពាល់​ជាក់ស្ដែង​រួម​ទាំង​អាយុជីវិត​មនុស្ស សត្វ និង​បរិស្ថាន។

ហេង សួរ ៨៥៥

ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្តឹង​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​រៀបចំ​ផែនការ​ធ្វើបាប​ពួកគេ

ប្រជា​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន ដាក់ពាក្យ​ប្ដឹង​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន ដែល​រៀបចំ​ផែនការ​ជួល​ក្រុម​ជនពាល​ឲ្យ​ធ្វើបាប​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ទេស ក្រោម​រូបភាព​បង្ក​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍។

ដី​សម្បទាន​ ក្រុមហ៊ុន ហេង ហ្វូ ៦២២

ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្ត​ព្រះវិហារ​ស្នើ​ឲ្យ​​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដែល​ក្រុមហ៊ុន​ចិន​រំលោភ​យក​តាំង​ពី​ឆ្នាំ​២០១២

អ្នកភូមិ​ថា ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដីស្រែ និង​ដី​អាស្រ័យ​ផល​របស់​អ្នកស្រុក​អស់​ជាច្រើន​ហិកតារ បង្ក​ឲ្យ​ពួកគាត់ ខ្វះខាត​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត និង​បាត់បង់​វាលស្មៅ​ចិញ្ចឹម​គោក្របី។

សំរាម​នៅ​ឆ្នេរអូរឈើទាល ៦២២

អន្តរក្រសួង​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រួមគ្នា​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ

សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​យល់ថា បញ្ហា​ទឹក​កខ្វក់ ដែល​ត្រូវ​គេ​បង្ហូរ​ចូល​សមុទ្រ​នេះ​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​កើត​លើ​ខេត្ត​នេះ​ជា​យូរ​មក​ហើយ។ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​បាន​ត្រឹមត្រូវ ស្រប​ពេល​ដែល អាជ្ញាធរ​របប​លោក ហ៊ុន សែន កំពុង​មាន​គម្រោង​ដោះស្រាយ​បញ្ហា​នេះ។

អាឡិច ៦២២

លោក អាឡិច ព្រមាន​បន្ត​លាតត្រដាង​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត​នៃ​របប​លោក​ ហ៊ុន សែន បន្ថែម​ករណី​នាំចូល​មាស

លោក អាឡិច ​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ទី១២ តុលា ​គឺ​ក្រោយពេល​អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​នៃ​របប​លោក​ ហ៊ុន សែន លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា របប​របស់​លោក​នឹង​មិន​មាន​ចំណាត់​ការ​ជាក់ស្ដែង​ណាមួយ​ឡើយ​លើ​ករណី​នេះ​ទេ។

ទេព វន្នី ៦២២

សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​ក្រុម​គ្រួសារ

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក បាន​ស្នើ​សុំ​ក្រសួងការបរទេស​អាមេរិក និង​សមាជិក​រដ្ឋសភា ឲ្យ​ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នកស្រី និង​ក្រុម​គ្រួសារ និង​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញលេញ។

ប៉ុស្តិ៍​ត្រួតពិនិត្យ​ស្រែគ​ថ្មី ៦២២

ពលរដ្ឋ​ត្អូញ​ពី​ការ​លំបាក​ដោយ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​លើ​ផ្លូវ

អ្នកភូមិ​ថា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ចំនួន​៣​កន្លែង​នៅ​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ  ដោយមាន​មន្ត្រី​អាវុធហត្ថ​យាមកាម​យ៉ាង​តឹងរ៉ឹង រឹតត្បិត​មិន​ឲ្យ​អ្នក​ខាងក្រៅ​ចេញចូល​ឃុំ​ស្រែគរ​ថ្មី។

អេង ឆៃអ៊ាង ៦២២

មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ភ្នំពេញ​រង​សម្ពាធ​អន្តរជាតិ​ខ្លាំង​ដែល​ត្រូវតែ​ចរចា​រក​ដំណោះស្រាយ

មន្ត្រី​បក្ស​ប្រឆាំង​ថា របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ដែល​ចៀស​មិន​ផុត ពី​ត្រូវតែ​ចរចា​ជាមួយ​ប្រទេស​ទាំងនេះ ដើម្បី​រក​ដំណោះស្រាយ បញ្ចៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ការ​អះអាង​នេះ គឺ​ស្របគ្នា​ទៅ​នឹង​ជំហរ​របស់​មន្ត្រី​របប​នេះ ដែល​ព្រលយ​ពាក្យ អំពី​ការ​ការចរចា ជាមួយ​សហគមន៍​អឺរ៉ុប​នេះ​ដែរ។